ធីបុណ្យចាប់ត្រីអ្នកភូមិបង្កោងរៀបចំនៅថ្ងៃទី៩ កុម្ភៈ
អាជ្ញាធរស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រកាសជាផ្លូវការនូវពិធីបុណ្យចាប់ត្រីរួមគ្នា របស់អ្នកភូមិបង្កោង ឃុំអំពិល ដែលត្រូវធ្វើនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ។ អភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង បានសរសេរលើបណ្ដាញសង្គមរបស់លោកថា «ពិធីចាប់ត្រីរួមតាមទំនៀមទម្លាប់បុរាណរបស់សហគមន៍ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៩ ខែកុម្ភ: ឆ្នាំ ២០២៥ វេលាម៉ោង ៧:០០ នាទីព្រឹក»។ លោកអភិបាលស្រុក បានសំណូមពរឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលរួមឱ្យបានច្រើនកុះករ ដើម្បីញុំាងឱ្យពិធីនេះកាន់តែរីករាយ។ ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក…





