ធីបុណ្យចាប់ត្រីអ្នកភូមិបង្កោងរៀបចំនៅថ្ងៃទី៩ កុម្ភៈ​

អាជ្ញាធរស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រកាសជាផ្លូវការនូវពិធីបុណ្យចាប់ត្រីរួមគ្នា របស់អ្នកភូមិបង្កោង ឃុំអំពិល ដែលត្រូវធ្វើនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ។

អភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង បានសរសេរលើបណ្ដាញសង្គមរបស់លោកថា «ពិធីចាប់ត្រីរួមតាមទំនៀមទម្លាប់បុរាណរបស់សហគមន៍ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៩ ខែកុម្ភ: ឆ្នាំ ២០២៥ វេលាម៉ោង ៧:០០ នាទីព្រឹក»។ លោកអភិបាលស្រុក បានសំណូមពរឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលរួមឱ្យបានច្រើនកុះករ ដើម្បីញុំាងឱ្យពិធីនេះកាន់តែរីករាយ។

ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់​ចូលមកនេសាទផ្តេសផ្តាស់​ខុសពីខែមាឃនេះឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។

ត្រីដែលចាប់បានក្នុងពិធីនេះ មួយផ្នែកទុករួមសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន ហើយមួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ម្ហូបអាហារ និងចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ នៅថ្ងៃធ្វើកិច្ចពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតា​នៅសាលាឆាន់​ក្នុងភូមិតាម​ទំនៀមបុរាណមិនដែលខកខាន៕

  • Related Posts

    កម្ពុជាត្រៀមខ្លួនដើម្បីរក្សានិរន្តរភាពកំណើននាំចេញបើទោះបីជាមានការកាត់បន្ថយពន្ធ

    ពាក់ព័ន្ធនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបានមានប្រសាសន៍ថា កម្ពុជាមានយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។ លោក ម៉ូនីកា មានប្រសាសន៍ថា “វិធានការយុទ្ធសាស្ត្ររួមមាន ការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបង្កើនផលិតភាពការងារ ក៏ដូចជាការកែលម្អលក្ខខណ្ឌការងារ ការអភិវឌ្ឍន៍ផលិតកម្មវត្ថុធាតុដើមក្នុងស្រុក ការលើកកម្ពស់ការវិនិយោគក្នុងឧស្សាហកម្មគាំទ្រ និងការធ្វើពិពិធកម្មទីផ្សារ”។ លោកបានបន្តថា កម្ពុជាក៏បានយកចិត្តទុកដាក់លើអនុលោមភាពផ្នែកសង្គម និងបរិស្ថាន ដែលជាលក្ខខណ្ឌតម្រូវដ៏សំខាន់ក្នុងទីផ្សារអន្តរជាតិ។ លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានមានប្រសាសន៍ថា កម្ពុជានៅតែរក្សាបាននូវស្ថេរភាពកំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប…

    ការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ របស់កម្ពុជា

    ការព្យាករណ៍សេដ្ឋកិច្ច និងរបាយការណ៍ជាច្រើនត្រូវបានចេញផ្សាយនៅដើមឆ្នាំ២០២៥ ដើម្បីបង្ហាញពីបរិយាកាសវិនិយោគនៅកម្ពុជា ឱកាសសេដ្ឋកិច្ច និងរបៀបដែលវិស័យសំណង់ និងអចលនទ្រព្យកំពុងលេចចេញជារូបរាងនៅឆ្នាំ២០២៥។ GDP ការវិនិយោគបរទេស និងទស្សនវិស័យ យោងតាមរដ្ឋាភិបាល កម្ពុជាសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ៥.៣ ភាគរយនៅឆ្នាំ២០២៤។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានព្យាករអត្រាកំណើនសេដ្ឋកិច្ចប្រមាណ ៦,៣ ភាគរយនៅឆ្នាំ ២០២៥ យោងតាមរបាយការណ៍ថវិកាក្នុងរបាយការណ៍សង្ខេបសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កាលពីខែមករា ឆ្នាំ២០២៥ IMF បានចេញផ្សាយរបាយការណ៍មាត្រា IV 2025 របស់ខ្លួនស្តីពីកម្ពុជា…

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    កម្ពុជាត្រៀមខ្លួនដើម្បីរក្សានិរន្តរភាពកំណើននាំចេញបើទោះបីជាមានការកាត់បន្ថយពន្ធ

    កម្ពុជាត្រៀមខ្លួនដើម្បីរក្សានិរន្តរភាពកំណើននាំចេញបើទោះបីជាមានការកាត់បន្ថយពន្ធ

    ការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ របស់កម្ពុជា

    ការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ របស់កម្ពុជា

    ក្រុមហ៊ុនជប៉ុនត្រូវបានលើកទឹកចិត្តឱ្យវិនិយោគលើឧស្សាហកម្មឱសថនិងម្ហូបអាហារ

    ក្រុមហ៊ុនជប៉ុនត្រូវបានលើកទឹកចិត្តឱ្យវិនិយោគលើឧស្សាហកម្មឱសថនិងម្ហូបអាហារ

    រដ្ឋាភិបាលអំពាវនាវឱ្យធ្វើកិច្ចអន្តរាគមន៍ជួយសង្គ្រោះការដាំដុះស្រូវប្រាំង

    រដ្ឋាភិបាលអំពាវនាវឱ្យធ្វើកិច្ចអន្តរាគមន៍ជួយសង្គ្រោះការដាំដុះស្រូវប្រាំង

    ធីបុណ្យចាប់ត្រីអ្នកភូមិបង្កោងរៀបចំនៅថ្ងៃទី៩ កុម្ភៈ​

    ធីបុណ្យចាប់ត្រីអ្នកភូមិបង្កោងរៀបចំនៅថ្ងៃទី៩ កុម្ភៈ​