កម្ពុជាត្រៀមខ្លួនដើម្បីរក្សានិរន្តរភាពកំណើននាំចេញបើទោះបីជាមានការកាត់បន្ថយពន្ធ
ពាក់ព័ន្ធនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបានមានប្រសាសន៍ថា កម្ពុជាមានយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។ លោក ម៉ូនីកា មានប្រសាសន៍ថា “វិធានការយុទ្ធសាស្ត្ររួមមាន ការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបង្កើនផលិតភាពការងារ ក៏ដូចជាការកែលម្អលក្ខខណ្ឌការងារ ការអភិវឌ្ឍន៍ផលិតកម្មវត្ថុធាតុដើមក្នុងស្រុក ការលើកកម្ពស់ការវិនិយោគក្នុងឧស្សាហកម្មគាំទ្រ និងការធ្វើពិពិធកម្មទីផ្សារ”។ លោកបានបន្តថា កម្ពុជាក៏បានយកចិត្តទុកដាក់លើអនុលោមភាពផ្នែកសង្គម និងបរិស្ថាន ដែលជាលក្ខខណ្ឌតម្រូវដ៏សំខាន់ក្នុងទីផ្សារអន្តរជាតិ។ លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានមានប្រសាសន៍ថា កម្ពុជានៅតែរក្សាបាននូវស្ថេរភាពកំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប…
ការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ របស់កម្ពុជា
ការព្យាករណ៍សេដ្ឋកិច្ច និងរបាយការណ៍ជាច្រើនត្រូវបានចេញផ្សាយនៅដើមឆ្នាំ២០២៥ ដើម្បីបង្ហាញពីបរិយាកាសវិនិយោគនៅកម្ពុជា ឱកាសសេដ្ឋកិច្ច និងរបៀបដែលវិស័យសំណង់ និងអចលនទ្រព្យកំពុងលេចចេញជារូបរាងនៅឆ្នាំ២០២៥។ GDP ការវិនិយោគបរទេស និងទស្សនវិស័យ យោងតាមរដ្ឋាភិបាល កម្ពុជាសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ៥.៣ ភាគរយនៅឆ្នាំ២០២៤។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានព្យាករអត្រាកំណើនសេដ្ឋកិច្ចប្រមាណ ៦,៣ ភាគរយនៅឆ្នាំ ២០២៥ យោងតាមរបាយការណ៍ថវិកាក្នុងរបាយការណ៍សង្ខេបសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កាលពីខែមករា ឆ្នាំ២០២៥ IMF បានចេញផ្សាយរបាយការណ៍មាត្រា IV 2025 របស់ខ្លួនស្តីពីកម្ពុជា…
ក្រុមហ៊ុនជប៉ុនត្រូវបានលើកទឹកចិត្តឱ្យវិនិយោគលើឧស្សាហកម្មឱសថនិងម្ហូបអាហារ
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាលពីថ្ងៃចន្ទបានលើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុនស្វែងរកឱកាស ជាពិសេសក្នុងវិស័យដូចជាឱសថ និងឧស្សាហកម្មកែច្នៃម្ហូបអាហារ។ ការស្នើនេះត្រូវបានលើកឡើងក្នុងឱកាសជំនួបរវាងលោក ហ៊ុន សែន និងលោក អេឌី ពីរ៉ាត (Eddy Pirard) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Japan Tobacco International (JTI) នៅព្រឹទ្ធសភា។ ជាកិច្ចស្វាគមន៍គណៈប្រតិភូដែលមកបំពេញទស្សនកិច្ចនេះ លោក ហ៊ុន សែន បានអបអរសាទរដល់ក្រុមហ៊ុន JTI ចំពោះជោគជ័យរបស់ខ្លួននៅកម្ពុជា។ លោកបានមានប្រសាសន៍ថា…
រដ្ឋាភិបាលអំពាវនាវឱ្យធ្វើកិច្ចអន្តរាគមន៍ជួយសង្គ្រោះការដាំដុះស្រូវប្រាំង
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃច័ន្ទ បានអំពាវនាវដល់មន្ទីរធនធានទឹក និងក្រុមការងារពាក់ព័ន្ធទូទាំងប្រទេស ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយសង្គ្រោះការដាំដុះស្រូវក្នុងរដូវប្រាំងឱ្យមានប្រសិទ្ធភាព។ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពី “កិច្ចអន្តរាគមន៍ទឹកដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ឆ្នាំ២០២៥” បានសង្កត់ធ្ងន់ថា កិច្ចអន្តរាគមន៍ទឹកគឺជាអាទិភាពបន្ទាន់ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោកនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ បង្កើនការផ្គត់ផ្គង់ទឹកនៅទូទាំងខេត្ត-ក្រុង ដើម្បីជួយសង្គ្រោះការដាំដុះស្រូវប្រាំង ដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។ លោក ជេដ្ឋា បានបញ្ជាក់ថា ក្នុងនាម «ក្រសួងជំនាញដែលមានឯកទេសលើបញ្ហានេះ យើងត្រូវតែដឹកនាំក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរាគមន៍…
ធីបុណ្យចាប់ត្រីអ្នកភូមិបង្កោងរៀបចំនៅថ្ងៃទី៩ កុម្ភៈ
អាជ្ញាធរស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រកាសជាផ្លូវការនូវពិធីបុណ្យចាប់ត្រីរួមគ្នា របស់អ្នកភូមិបង្កោង ឃុំអំពិល ដែលត្រូវធ្វើនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ។ អភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង បានសរសេរលើបណ្ដាញសង្គមរបស់លោកថា «ពិធីចាប់ត្រីរួមតាមទំនៀមទម្លាប់បុរាណរបស់សហគមន៍ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៩ ខែកុម្ភ: ឆ្នាំ ២០២៥ វេលាម៉ោង ៧:០០ នាទីព្រឹក»។ លោកអភិបាលស្រុក បានសំណូមពរឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលរួមឱ្យបានច្រើនកុះករ ដើម្បីញុំាងឱ្យពិធីនេះកាន់តែរីករាយ។ ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក…